ស្ថានទូតកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ខណៈវិធានការត្រូវបានបន្ធូរបន្ថយ

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បើតាមសេចក្តីរាយការណ៍ដោ យស្ថានទូតកម្ពុជា, ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យារសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ…

Read more

ធនាគារស្ថាបនា ប្រកាសដាក់ឱ្យដំណើរការគណនីធនាគារតាមអនឡាញ តាមរយៈការបង្កើតកម្មវិធីធនាគារលើទូរសព្ទដៃ !

(ភ្នំពេញ)៖ ធនាគារ ស្ថាបនា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សេវាបង្កើតគណនីធនាគារអនឡាញតាមរយៈកម្មវិធីធនាគារ តាមទូរស័ព្ទដៃ ហើយកម្មវិធីនេះនឹងធ្វើឲ្យការបង្កើតគណនីធនាគារ ជាមួយធនាគារស្ថាបនា កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតទៀត ដោយអតិថិជនអាច បង្កើតគណនីធនាគារបានដោយចំណាយពេលត្រឹមតែ២នាទីប៉ុណ្ណោះ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ធនាគារស្ថាបនា។ មានគណនីជាមួយធនាគារជាមួយធនាគារ ស្ថាបនា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយ ភាពប្រុងប្រយ័ត្ន និងអនុញ្ញាតឱ្យម្ចាស់គណនី ទទួលបានសេវាកម្មធនាគារដ៏សម្បូរបែប ព្រមទាំងទំនុកចិត្តខ្ពស់ផងដែរ ដោយពួកគាត់អាចដឹងថាទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានការពារយ៉ាងមានសុវត្ថិភាព។ ជាមួយនឹងមុខងារថ្មីដែលមាន នៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន ធនាគារ ស្ថាបនា…

Read more

ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ កែលម្អគុណភាព ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។ នេះបើតាមសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម…

Read more