ធនាគារ ជីប ម៉ុង ប្រលូកក្នុងទីផ្សារសេវាធនាគារ តាមប្រព័ន្ធឌីជីថល

(ភ្នំពេញ)៖ សេវាធនាគារតាមប្រព័ន្ធឌីជីថល កំពុងលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ព្រមទាំងសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមប្រព័ន្ធឌីជីថល ជាពិសេសតាមទូរស័ព្ទដៃ។ ធនាគារ ជីប ម៉ុង កំពុងដាក់ឲ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមរយៈទូរស័ព្ទដៃ។ ធនាគារ ជីប ម៉ុង បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! ដែលអតិថិជនអាចទាញយកពី Play Store និង App Store មកប្រើប្រាស់ដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីទូរស័ព្ទដៃ Bank! Bank! អតិថិជនអាចទទួលបានបទពិសោធន៍ឌីជីថលដ៏សម្បូរបែបដូចជាការបង់ថ្លៃវិក្កយប័ត្រទឹក ទិញកាតទូរស័ព្ទ…

Read more

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ធ្វើបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកយាយ ប៊ុន ស៊ាងលី

(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសាច់ញាតិ និងកូនចៅ រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូន។ ពិធីបុណ្យត្រូវបានធ្វើឡើងនៅគេហដ្ឋានសម្តេចតេជោ ហ៊ុន…

Read more

ស្ថានទូតកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ខណៈវិធានការត្រូវបានបន្ធូរបន្ថយ

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឱ្យបន្តអនុវត្តតាមការណែនាំនានារបស់អាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បើតាមសេចក្តីរាយការណ៍ដោ យស្ថានទូតកម្ពុជា, ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានសញ្ញាថយចុះជាវិជ្ជមាន រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចពន្យារសុពលភាព នៃការអនុវត្តបទបញ្ជាពិនិត្យការធ្វើដំណើរ ដែលមានលក្ខខណ្ឌធូរស្រាលជាងមុនរហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ការពន្យារពេលបន្ថែមនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបន្ធូរបន្ថយ និងអនុញ្ញាតឲ្យមានការធ្វើដំណើរ នៅក្នុងរដ្ឋនីមួយៗឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ…

Read more

ធនាគារស្ថាបនា ប្រកាសដាក់ឱ្យដំណើរការគណនីធនាគារតាមអនឡាញ តាមរយៈការបង្កើតកម្មវិធីធនាគារលើទូរសព្ទដៃ !

(ភ្នំពេញ)៖ ធនាគារ ស្ថាបនា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សេវាបង្កើតគណនីធនាគារអនឡាញតាមរយៈកម្មវិធីធនាគារ តាមទូរស័ព្ទដៃ ហើយកម្មវិធីនេះនឹងធ្វើឲ្យការបង្កើតគណនីធនាគារ ជាមួយធនាគារស្ថាបនា កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតទៀត ដោយអតិថិជនអាច បង្កើតគណនីធនាគារបានដោយចំណាយពេលត្រឹមតែ២នាទីប៉ុណ្ណោះ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ធនាគារស្ថាបនា។ មានគណនីជាមួយធនាគារជាមួយធនាគារ ស្ថាបនា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយ ភាពប្រុងប្រយ័ត្ន និងអនុញ្ញាតឱ្យម្ចាស់គណនី ទទួលបានសេវាកម្មធនាគារដ៏សម្បូរបែប ព្រមទាំងទំនុកចិត្តខ្ពស់ផងដែរ ដោយពួកគាត់អាចដឹងថាទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានការពារយ៉ាងមានសុវត្ថិភាព។ ជាមួយនឹងមុខងារថ្មីដែលមាន នៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន ធនាគារ ស្ថាបនា…

Read more

ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ កែលម្អគុណភាព ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។ នេះបើតាមសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម…

Read more

រសៀលនេះព្រះមហាក្សត្រ និងព្រះវររាជមាតា យាងត្រឡប់មកកម្ពុជាវិញហើយ ក្រោយគង់ប្រថាប់នៅប៉េកាំងជាងមួយខែ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នឹងយាងនិវត្តន៍មកកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលជាងមួយខែ។ មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ថ្លែងប្រាប់អង្គភាពព័ត៌មានថា Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងមកដល់មាតុភូមិនេះវិញហើយ។ ព្រះរាជដំណើរយាងដល់របស់ព្រះមហាក្សត្រខ្មែរ…

Read more

អ្នកនាំពាក្យក្រសួងសុខាភិបាល លើកទឹកចិត្តអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងទៀត ឲ្យពន្យារពេល ដើម្បីការពារជំងឺ COVID-19

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ជាថ្មីម្ដងទៀត បានបន្ដលើកទឹកចិត្តដល់អ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត គួរពន្យារពេលបន្ដិច ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19 ទាំងអស់គ្នា។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺ COVID-19» លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើទោះបីរយៈពេលជិត១ខែកន្លងទៅនេះ កម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺ COVID-19 ថ្មីក៏ពិតមែន ប៉ុន្ដែយើងមិនគួរបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសនោះទេ ហើយត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនជានិច្ច។…

Read more

នាយឧត្តមសេនីយ៍ នេត សាវឿន ហាមនគរបាលដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រីនគរបាលចរាចរណ៍ ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី អគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត,…

Read more