(ភ្នំពេញ)៖ សេវាធនាគារតាមប្រព័ន្ធឌីជីថល កំពុងលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ព្រមទាំងសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមប្រព័ន្ធឌីជីថល ជាពិសេសតាមទូរស័ព្ទដៃ។ ធនាគារ ជីប ម៉ុង កំពុងដាក់ឲ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមរយៈទូរស័ព្ទដៃ។ ធនាគារ ជីប ម៉ុង បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! ដែលអតិថិជនអាចទាញយកពី Play Store និង App Store មកប្រើប្រាស់ដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីទូរស័ព្ទដៃ Bank! Bank! អតិថិជនអាចទទួលបានបទពិសោធន៍ឌីជីថលដ៏សម្បូរបែបដូចជាការបង់ថ្លៃវិក្កយប័ត្រទឹក ទិញកាតទូរស័ព្ទ…
