រសៀលនេះព្រះមហាក្សត្រ និងព្រះវររាជមាតា យាងត្រឡប់មកកម្ពុជាវិញហើយ ក្រោយគង់ប្រថាប់នៅប៉េកាំងជាងមួយខែ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នឹងយាងនិវត្តន៍មកកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលជាងមួយខែ។ មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ថ្លែងប្រាប់អង្គភាពព័ត៌មានថា Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងមកដល់មាតុភូមិនេះវិញហើយ។ ព្រះរាជដំណើរយាងដល់របស់ព្រះមហាក្សត្រខ្មែរ…

Read more

អ្នកនាំពាក្យក្រសួងសុខាភិបាល លើកទឹកចិត្តអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងទៀត ឲ្យពន្យារពេល ដើម្បីការពារជំងឺ COVID-19

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ជាថ្មីម្ដងទៀត បានបន្ដលើកទឹកចិត្តដល់អ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត គួរពន្យារពេលបន្ដិច ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19 ទាំងអស់គ្នា។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺ COVID-19» លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើទោះបីរយៈពេលជិត១ខែកន្លងទៅនេះ កម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺ COVID-19 ថ្មីក៏ពិតមែន ប៉ុន្ដែយើងមិនគួរបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសនោះទេ ហើយត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនជានិច្ច។…

Read more

នាយឧត្តមសេនីយ៍ នេត សាវឿន ហាមនគរបាលដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រីនគរបាលចរាចរណ៍ ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី អគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត,…

Read more