ធនាគារ ជីប ម៉ុង ប្រលូកក្នុងទីផ្សារសេវាធនាគារ តាមប្រព័ន្ធឌីជីថល

(ភ្នំពេញ)៖ សេវាធនាគារតាមប្រព័ន្ធឌីជីថល កំពុងលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ព្រមទាំងសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមប្រព័ន្ធឌីជីថល ជាពិសេសតាមទូរស័ព្ទដៃ។

ធនាគារ ជីប ម៉ុង កំពុងដាក់ឲ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមរយៈទូរស័ព្ទដៃ។

ធនាគារ ជីប ម៉ុង បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! ដែលអតិថិជនអាចទាញយកពី Play Store និង App Store មកប្រើប្រាស់ដោយឥតគិតថ្លៃ។

Read more

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ធ្វើបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកយាយ ប៊ុន ស៊ាងលី

(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសាច់ញាតិ និងកូនចៅ រៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូន។ ពិធីបុណ្យត្រូវបានធ្វើឡើងនៅគេហដ្ឋានសម្តេចតេជោ ហ៊ុន…

Read more