ធនាគារ ជីប ម៉ុង ប្រលូកក្នុងទីផ្សារសេវាធនាគារ តាមប្រព័ន្ធឌីជីថល

(ភ្នំពេញ)៖ សេវាធនាគារតាមប្រព័ន្ធឌីជីថល កំពុងលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ព្រមទាំងសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមប្រព័ន្ធឌីជីថល ជាពិសេសតាមទូរស័ព្ទដៃ។

ធនាគារ ជីប ម៉ុង កំពុងដាក់ឲ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗតាមរយៈទូរស័ព្ទដៃ។

ធនាគារ ជីប ម៉ុង បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! ដែលអតិថិជនអាចទាញយកពី Play Store និង App Store មកប្រើប្រាស់ដោយឥតគិតថ្លៃ។

តាមរយៈកម្មវិធីទូរស័ព្ទដៃ Bank! Bank! អតិថិជនអាចទទួលបានបទពិសោធន៍ឌីជីថលដ៏សម្បូរបែបដូចជាការបង់ថ្លៃវិក្កយប័ត្រទឹក ទិញកាតទូរស័ព្ទ បង់រំលោះ និងសេវាថែទាំលំនៅឋាន ជីប ម៉ុង លែន ព្រមទាំងសេវាហិរញ្ញវត្ថុសំខាន់ៗជាច្រើនទៀត។

តាមរយៈ Bank! Bank! App អតិថិជនអាចទូទាត់នៅតាមហាងជាដៃគូច្រើនជាង៤០០ទីតាំង ដាក់ប្រាក់បញ្ញើមានកាលកំណត់ភ្លាមៗតាមអនឡាញ បរិច្ចាគទៅកាន់មូលនិធិគន្ធបប្ផាកម្ពុជា ផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងទៀត បង្កើតគណនីKabobដោយខ្លួនឯង និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ធនាគារ ជីប ម៉ុង គឺជាធនាគាដែលមិនប្រើប្រាស់កាត ATM សម្រាប់ការដកប្រាក់ពីម៉ាស៊ីន ATM ប៉ុន្តែអាចដកប្រាក់ពីម៉ាស៊ីន ATM បានយ៉ាងរហ័ស គ្រប់ពេលវេលា និងសុវត្ថិភាពខ្ពស់ ដោយអតិថិជនចាំបាច់ត្រូវមានត្រឹមទូរស័ព្ទដៃតែប៉ុណ្ណោះ។

បន្ថែមពីលើសេវាកម្មធនាគារឌីជីថលដែលកំពុងមានស្រាប់ ធនាគារ ជីប ម៉ុង ក៏ជាសមាជិកផ្លូវការនៃប្រព័ន្ធទូទាត់អេឡិចត្រូនិច «បាគង»។

អត្ថប្រយោជន៍ ដែលអតិថិជនធនាគារ ជីប ម៉ុង អាចទទួលបាន ពីប្រព័ន្ធទូទាត់អេឡិចត្រូនិចនេះរួមមាន ការផ្ញើរ និងទទួលលុយគ្រប់ពេលវេលា និងគ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស មានការស្កេន និងទូទាត់ប្រាក់នៅហាងចំនួន៣០០ទីតាំងបន្ថែមទៀតរបស់”បាគង”និងធ្វើការផ្ញើលុយទៅកាន់សមាជិក «បាគង» បានយ៉ាងឆាប់រហ័ស និងមិនគិតថ្លៃសេវា។

ធនាគារ ជីប ម៉ុង នឹងនៅតែបន្តអភិវឌ្ឍ និងផ្តល់ជូនសេវាធនាគារផ្សេងៗយ៉ាងសម្បូរបែប ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជន៕

Leave a comment